៨ វិធីសាស្ត្រ ដើម្បីក្លាយជាសិស្សពូកែគណិតវិទ្យា
១. ត្រូវមានក្តីស្រម៉ៃចង់ក្លាយជាសិស្សពូកែចាប់តាំងពីថ្នាក់ទី៧
ឬ ថ្នាក់ទី៨មក
![]() |
គណិតវិទ្យា |
២. ស្វែងយល់ពីមុខវិជ្ជានេះអោយបានច្រើន
ដោយចាប់ផ្តើមចេញពីសៀវភៅក្រសួងដំបូងគេ បន្ទាប់មកគឺឯកសារផ្សេងៗ
ដោយរៀនអោយអស់ពីនិយមន័យ រូបមន្ត កំណត់សម្គាល់ ជាពិសេស
សម្រាយបញ្ជាក់គ្រប់រូបមន្តដែលជាមូលដ្ឋានគ្រឹះនៃការយល់
អ្វីដែលសំខាន់ធ្វើការស្រាយឡើងវិញម្តងហើយម្តងទៀត ដើម្បីកុំអោយភ្លេច
និងអាចវិភាគលើលំហាត់មួយចំនួនបាន
៣. ចំណាយពេលលើមុខវិជ្ជាមួយនេះច្រើនជាងមុខវិជ្ជាផ្សេងៗ
៤. ខ្សោយមេរៀនអ្វី រៀនមេរៀននោះអោយបានច្រើន។
ឧទាហរណ៍ ខ្សោយធរណីមាត្រ នោះអ្នកត្រូវទិញសៀវភៅធរណីមាត្រសុទ្ធមកមើល ព្រោះក្នុងនោះមានគន្លឹះប្លែកៗជាច្រើនដែលមិនដែលជួប
៥. លំហាត់នីមួយៗតែងតែមានល្បិចមួយឬច្រើន
ដូច្នេះអ្នកត្រូវចេះសម្គាល់ល្បិចនោះទុក
៦. មើលសៀវភៅអោយបានច្រើនតាមដែលអាចធ្វើបាន
ព្រោះមើលកាន់តែច្រើនលំហាត់ធ្លាប់ជួបកាន់តែច្រើន
៧. ពេលណាឆ្ងល់ ឬទាល់ត្រង់ចំណុចណាមួយ អ្នកត្រូវគិតអោយអស់លទ្ធភាពមុននឹងសួរគ្រូ
៨.
ត្រូវសម្រាក១ថ្ងៃមុនប្រឡង ថែសុខភាព កុំគិតច្រើន គេងឲ្យលក់ ដល់ពេលប្រឡងកុំភ័យ
អ្នកត្រូវជឿលើខ្លួនឯង ធ្វើសំណួរ ឫលំហាត់ណាចេះមុន
ហើយបើអាចយកនាឡិកាទៅផង។
ចំណាំ
ទាំងអស់នេះជាវិធីសាស្ត្រមួយចំនួនប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ដុងពីកំណើត
សុខភាព និងការព្យាយាម។
អត្ថបទដោយ៖ ណេង សុខឡេង
អត្ថបទដោយ៖ ណេង សុខឡេង
៨ វិធីសាស្ត្រ ដើម្បីក្លាយជាសិស្សពូកែគណិតវិទ្យា
Reviewed by Unknown
on
July 19, 2018
Rating:
